ការយល់សប្តិមួយចំនួន បង្ហាញឱ្យឃើញថា អ្នកអាចនឹងមានមានរឿងមិនល្អ ឬក៏សំណាងអាក្រក់ឡោមព័ទ្ធអ្នក

ជាការពិត ការយល់សប្តិ បើយើងគិតតាមអ្នកវិទ្យាសាស្ត្រប្រាកដជានិយាយថា មកពីវាជាអារម្មណ៍របស់មនុស្សយើងមុនពេលគេង តែងតែគិតអ្វីច្រើន ទើបបង្កើតបានជាការយលសប្តិ។ ប៉ុន្តែប្រសិនបើគិតតាមជំនឿវិញ ការយល់សប្តិ គឺជាការបង្ហាញឱ្យដឹងពីស្ថានភាពមួយដែលនឹងកើតឡើងចំពោះយើង ល្អ ឬអាក្រក់ គឺការយល់សប្តិនឹងបង្ហាញ។

ដូច្នេះ ការយល់សប្តិ ក៏អាចចង្អុលឱ្យយើងដឹងថា នឹងមានរឿងអ្វី? ល្អ ឬអាក្រក់ តោះ! ទៅអានលម្អិតទាំងអស់គ្នា។

១. យល់សប្តិឃើញបាក់ធ្មេញ

១

ប្រសិនបើអ្នកយល់សប្តិឃើញបាត់បង់ធ្មេញ វាប្រហែលជាអ្នកកំពុងស្ថិតក្នុងគ្រាលំបាក អ្នកនឹងជួបប្រទះនូវភាពរិល ហើយអ្នកប្រហែលជាងាយនឹងប្រឈំមបញ្ហាខ្លាំង។

ជាការប្រសើរ អ្នកគួរចៀសវាងចូលរួមក្នុងការនិយាយដើម សូមប្រយ័ត្ននឹងពាក្យរបស់អ្នក ដូច្នេះបើរឿងណាមិនមែនរឿងរបស់អ្នកមិនគួរជ្រៀតជ្រែកឡើយ។

២. យល់សប្តិឃើញផ្ទះបែកបាក់

ផ្ទះគឺជានិមិត្តរូបនៃខ្លួនយើង។ ប្រសិនបើអ្នកយល់សប្តិឃើញថា ផ្ទះរបស់អ្នកខូច ឬបែកបាក់ (អាចដួលរលំជញ្ជាំង ពិដាន សសរទ្វារបាក់បែក ... ) វាបង្ហាញពីសំណាងអាក្រក់។ មិនត្រឹមតែអ្នកជួបគ្រោះមហន្តរាយប៉ុណ្ណោះទេ ប៉ុន្តែអ្នកជាទីស្រឡាញ់របស់អ្នកអាចចូលរួមផងដែរ។ ប្រហែលជាមាននរណាម្នាក់នៅក្នុងផ្ទះនឹងជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបាក់ជើងបាក់ដៃម្ខាង។

៣. យល់សប្តិឃើញបរិភោគអាហារហឹរ

Screen Shot 2021 01 22 At 5.24.10 PM

ប្រសិនបើអ្នកយល់សប្តិឃើញថា អ្នកញ៉ាំគ្រឿងទេសហឹរដូចជាខ្ទឹមស ម្ទេស និងខ្ទឹមបារាំ ងអ្នកនឹងមានអ្វីដែលមិននឹកស្មានដល់។ នោះអាចចេញពីមាត់ ឬឈឺមកពីការបរិភោគ ឬការវាយតប់គ្នា ឬការប្រយុទ្ធគ្នាជាដើម។

៤. យល់សប្តិឃើញចង់ធ្លាក់ពីលើ

ប្រសិនបើនៅក្នុងយល់សប្តិអ្នកឃើញថា ខ្លួនអ្នកធ្លាក់ចុះពីខាងលើ ហើយភ្ញាក់ឡើងដែលនេះជាសញ្ញាមួយដែលអ្នកអាចនឹងមានរឿងអាក្រក់នៅកន្លែងធ្វើការ ឬស្នេហា។

៥. យល់សប្តិឃើញភាពងងឹត

Screen Shot 2021 01 22 At 5.24.14 PM

ប្រសិនបើអ្នកយល់សប្តិថាអ្នកនៅម្នាក់ឯងក្នុងទីងងឹត នោះគឺជាសញ្ញាមួយដែលបង្ហាញថា អ្នកកំពុងតែរងទុក្ខដោយអយុត្តិធម៌។ ប្រយ័ត្ននឹងអ្វីដែលអ្នកកំពុងធ្វើ ចៀសវាងអ្នកដែលមានគំនិតអាក្រក់ ចង់បន្ទោសអ្នកនៅលើក្បាលរបស់អ្នក។

៦. យល់សប្តិឃើញឡានខូច

ប្រសិនបើអ្នកឃើញថាឡានរបស់អ្នកខូចអំពូល បែកកង់ ឬបុក ... វាគឺជាសញ្ញាមួយដែលអ្នកប្រហែលជានឹងបាត់បង់អ្វីមួយដែលមានតម្លៃថ្លៃ។

៧. យល់សប្តិឃើញចង់និយាយលាដល់មនុស្សគ្រប់គ្នា

Falling

នេះគឺជាការយល់សប្តិដែលបញ្ជាក់ថា ស្ត្រីវ័យក្មេងកំពុងព្យាយាមលេងល្បិចនៅលើខ្នងរបស់អ្នក។

៨. យល់សប្តិថាត្រូវបានបោះបង់ចោលដោយគូស្នេហ៍របស់អ្នក

ការយល់សប្តិនេះបង្ហាញថា ផែនការរបស់អ្នកនឹងពិបាក សូម្បីតែពន្យាពេលក៏ដោយ។ នៅក្នុងដំណើរការគ្មាននរណាម្នាក់អាចជួយអ្នកបានទេ។ មានតែខ្លួនអ្នកទេដែលអាចដោះស្រាយបញ្ហាបាន៕

* ព័ត៌មានសម្រាប់ជាឯកសារយោង និងការគិតត្រិះរិះប៉ុណ្ណោះ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)